សាលារៀនបារាំងខេត្តសៀមរាប ដែលហៅកាត់ថា (EFSR) បានចាប់ផ្ដើមបើកដំណើរការនៅក្នុងខែកញ្ញ ឆ្នាំ 2003 ។ គ្រឹះស្ថាននេះត្រូវបានបង្កើតឡើងតាមគំនិតផ្ដួចផ្ដើមជាឯកជនមួយក្នុងគោលបំណងផ្តល់នូវ ការអប់រំប្រកបដោយគុណភាព ស្របតាមការណែនាំផ្លូវការរបស់ក្រសួងអប់រំជាតិបារាំង។
សាលាត្រូវបានគ្រប់គ្រងដោយសមាគមមាតាបិតាសិស្ស (ច្បាប់ 1901 ដោយគោលបំណងមិនរកប្រាក់ ចំណេញ) ចាប់តាំងពីឆ្នាំ 2008 មក ។ គ្រឹះស្ថានសិក្សាផ្តល់ការអប់រំដល់សិស្សានុសិស្សពីកុមារកម្រិតមុនម ត្តេយ្យ ដល់ថ្នាក់ដំបូងនៃកម្រិតវិទ្យាល័យ។

សាលារៀនទទួលបានការអនុម័តដោយក្រសួងអប់រំជាតិបារាំងរហូតដល់ថ្នាក់ទី 6. រង់ចាំ ការអនុម័ត សម្រាប់វដ្តទី 4 ដល់ថ្នាក់ទី 3) និងជាដៃគូរបស់ទីភ្នាក់ងារសម្រាប់ការបង្រៀនភាសាបារាំងនៅក្រៅប្រទេស ដែលហៅកាត់ថា(AEFE) សាលារៀនមានបុគ្គលិកគ្រូបង្រៀនជាសញ្ជាតិបារាំងដែលមានសញ្ញាបត្រ ដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងមានការចុះអធិការកិច្ចយ៉ាងទៀងទាត់ ដោយអធិការ ដែលមានកាតព្វកិច្ចពីប្រទេសបារាំង។

គោលបំណងរបស់ EFSR មានមហិច្ឆតា និងតស៊ូប្រកបដោយឧត្តមភាព និងជោគជ័យសម្រាប់ទាំងអស់គ្ន ដោយផ្តល់ជូនដូចជា៖

  • ការអប់រំដោយយកចិត្តទុកដាក់តាំងពីកម្រិតមត្តយ្យ
  • ការបង្រៀនភាសាបារាំងដោយផ្ទាល់ប្រកបដោយគុណភាពរហូតដល់ថ្នាក់ទី 3 (គឺថ្នាក់ទី9 បើ ប្រៀបធៀបនឹងប្រព័ន្ធអប់រំនៅកម្ពុជា) (ចាប់ផ្តើមឆ្នាំសិក្សា 2023) និងតាមរយៈមជ្ឈមណ្ឌលជាតិ សម្រាប់ការអប់រំពីចម្ងាយ (CNED) ជំនួយដោយគ្រូបង្គោលបង្ហាត់សម្រាប់វិទ្យាល័យ ។
  • គរុកោសល្យសកម្ម លើកទឹកចិត្ត និងភាពជាបុគ្គល
  • គម្រោងសាលារៀនដែលលើកកម្ពស់ពហុភាសា និងអន្តរវប្បធម៌
  • គម្រោងតម្រង់ទិសបុគ្គលដែលសម្របតាមបំណងប្រាថ្នា និងជំនាញរបស់សិស្សម្នាក់ៗ ដែល អនុញ្ញាតឱ្យពួកគេចូលទៅក្នុងស្ថាប័នល្អបំផុតនៅអាស៊ី និងអឺរ៉ុប។