ក្នុងពិភពលោក ភ្នាក់ងារសម្រាប់ការបង្រៀនភាសាបារាំងនៅក្រៅប្រទេស http://www.aefe.fr/ (AEFE) គ្រប់គ្រងជិត 580 សាលារៀនរួមមាន អនុវិទ្យាល័យ និងវិទ្យាល័យដែលនៅក្រៅ ប្រទេសបារាំងក្នុងចំណោម 138 ប្រទេស គ្រឹះស្ថានទាំងនេះផ្តល់ការអប់រំដែលបំពេញតាមតម្រូវការនៃកម្មវិធីអប់រំជាតិរបស់បារាំង។ គ្រឹះស្ថានដែលមានការទទួលស្គាល់ទាំងនេះមានគោលការណ៍ជាសកលគឺ ការអត់ឱន មនុស្សធម៌ ឱកាស ស្មើគ្នា ការចង់ដឹងចង់ឃើញដោយបញ្ញា ការលើកកម្ពស់ការគិតប្រកបដោយស្មារតីពិចារណា។ គ្រឹះស្ថានដែលមានការទទួលស្គាល់ទាំងនេះមានគោលការណ៍ជាសកលគឺ ការអត់ឱន មនុស្សធម៌ ឱកាស ស្មើគ្នា ការចង់ដឹងចង់ឃើញដោយបញ្ញា ការលើកកម្ពស់ការគិតប្រកបដោយស្មារតីពិចារណា។

តួលេខមួយចំនួន៖

សិស្សជាង 370,000 នាក់ 60% ជាជនជាតិបរទេស និង 40% ជាជនជាតិបារាំង គ្រឹះស្ថានចំនួន

580 ដែលមានទីតាំងនៅក្នុង 139 ប្រទេស

និស្សិតបញ្ចប់ការសិក្សាប្រហែល 17,000 នាក់ក្នុងមួយឆ្នាំៗ

បុគ្គលិកអប់រំជាតិជាង 8,600 នាក់ ហើយបុគ្គលិកដែលត្រូវបានជ្រើសរើសក្នុងស្រុក មានរាប់ពាន់ នាក់។

EFSR ត្រូវបានអនុម័ត និងជាដៃគូរបស់បណ្តាញ ( AEFE តាំងពីឆ្នាំ 2008 នេះគឺជាការធានានៃការ បង្រៀនដែលអនុលោមតាមតម្រូវការនៃកម្មវិធីអប់រំជាតិរបស់បារាំង!