កម្មវិធីសិក្សារបស់សាលា

មត្តេយ្យសិក្សា

ឆ្នាំដំបូងនៃសាលារៀនមានសារៈសំខាន់ណាស់សម្រាប់ការបង្រៀនកុមារឱ្យរៀនរស់នៅជាមួយគ្នា។ ការចុះ ឈ្មោះសម្រាប់កុមារតូចគឺទទួលយកចាប់ពីអាយុ ២ ឆ្នាំទៅ។ សាលាមត្តេយ្យបារាំងគឺជាសាលាមត្តេយ្យមួយ ក្នុងចំណោមសាលាមត្តេយ្យមួយចំនួននៅលើពិភពលោកដែលផ្តល់ជូននូវកម្មវិធីដែលបង្កើតឡើងដោយ ក្រសួងអប់រំ ហើយជាកាតព្វកិច្ចទៅសាលាចាប់ពីអាយុ ៣ឆ្នាំទៅ។ គោលបំណងសំខាន់នៃថ្នាក់មត្តេយ្យគឺដើម្បីអនុញ្ញាតឱ្យកុមារម្នាក់ៗទទួលបានបទពិសោធន៍សាលាដំបូង ដោយជោគជ័យ និងអនុវត្តតាមរយៈការលេង ជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សារបស់ពួកគេនាពេល អនាគតនៃការអាន ការសរសេរ និងគណិតវិទ្យា។ ដោយសារការស្វែងយល់ពីអក្សរ ការរៀបចំព្យាង្គ និងសូរ សព្ទ និងការនិយាយជាទៀងទាត់ កុមារត្រូវបានបណ្តុះបណ្តាលឱ្យយល់ និងប្រើភាសាផ្ទាល់មាត់បាន កាន់តែល្អិតល្អន់។ វាក៏និយាយអំពីការលើកទឹកចិត្តដល់ការអភិវឌ្ឍសមត្ថភាពផ្នែកសង្គម-អារម្មណ៍ ដូចជាការច្នៃប្រឌិត ការ សហការ និងការយល់ចិត្ត។

សម្រាប់ថ្នាក់មត្តេយ្យសិក្សាមាន៣កម្រិត ដែលបង្កើតជាវដ្តទី 1 ហើយជាវដ្តនៃការរៀនសូត្រដំបូងៗ៖ មត្តេយ្យ

  • កម្រិតទាប ចាប់ពីអាយុ ៣ឆ្នាំ ដល់៤ឆ្នាំ
  • មត្តេយ្យកម្រិតមធ្យម ចាប់ពីអាយុ ៤ឆ្នាំ ដល់៥ឆ្នាំ
  • មត្តេយ្យកម្រិតខ្ពស់ ចាប់ពីអាយុ ៥ឆ្នាំ ដល់៦ឆ្នាំ

តាមកម្មវិធីសិក្សាបារាំង

ភ្ជាប់ទៅកម្មវិធីបារាំង

បឋមសិក្សា

កម្មវិធីសម្រាប់បឋមសិក្សាផ្តល់ឱ្យកុមារនូវមូលដ្ឋានគ្រឹះនៃចំណេះដឹង ការបង្រៀនទាំងនោះដែលបានផ្ដ ល់គឺអនុញ្ញាតឱ្យពួកគាត់អនុវត្តន៍ និងអភិវឌ្ឍភាពវៃឆ្លាត ការយល់ឃើញ សមត្ថភាពផ្ទាល់ រាងកាយ និង សិល្បៈ។ ក្នុងរយៈពេល ៥ ឆ្នាំនៅថ្នាក់បឋមសិក្សា សិស្សានុសិស្សអភិវឌ្ឍចំណេះដឹងរបស់ពួកគាត់ផ្នែក ភាសាបារាំង គណិតវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វិទ្យាសាស្ត្រ ក៏ដូចជា សមត្ថភាពរបស់ពួកគាត់ ក្នុង សកម្មភាពសិល្បៈ និងកីឡា ដូច្នេះវាអនុញ្ញាតឱ្យពួកគាត់ទទួលបានការអប់រំប្រកបដោយជោគជ័យនៅ វិទ្យាល័យផងដែរ ខណៈដែលលើកកម្ពស់ការអភិវឌ្ឍភាពចាស់ទុំ និងស្វ័យភាពរបស់ពួកគាត់។

បឋមសិក្សាមាន៥ថា្នក់ដូចជា៖

– CP (ថ្នាក់ត្រៀម)(បើប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជា ថ្នាក់ទី ១) អាយុចាប់ពី៦ ទៅ ៧ឆ្នាំ

– CE1(ថ្នាក់បឋម១)(បើប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជា ថ្នាក់ទី ២) អាយុចាប់ពី៧ ទៅ ៨ឆ្នាំ

– CE2 (ថ្នាក់បឋម២)(បើប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជា ថ្នាក់ទី ៣) អាយុចាប់ពី៨ ទៅ ៩ឆ្នាំ

– CM1 (ថ្នាក់មធ្យម១)(បើប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជា ថ្នាក់ទី ៤) អាយុចាប់ពី៩ ទៅ ១០ឆ្នាំ

– CM2 (ថ្នាក់មធ្យម២)(បើប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជា ថ្នាក់ទី ៥) អាយុចាប់ពី១០ ទៅ ១១ឆ្នាំ

– 6ème (បើប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជា ថ្នាក់ទី ៦) អាយុចាប់ពី១១ ទៅ ១២ឆ្នាំ

ភ្ជាប់ទៅកម្មវិធីបារាំង

អនុវិទ្យាល័យ

ការអប់រំដែលផ្តល់នៅអនុវិទ្យាល័យមានគោលបំណងផ្ដល់ឱ្យសិស្សានុសិស្សនូវវប្បធម៌ទូទៅដ៏ល្អមួយ ដើម្បី បើកការយល់ដឹងរបស់ពួកគេទៅកាន់វប្បធម៌ដ៏ទៃ និងភាសាផ្សេងៗគ្នា។ ពួកគេរៀនការគិតបែបពិចារណា និងសិល្បៈនៃការវែកញែក ដើម្បីក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ លេចធ្លោ ស្វ័យភាព និងរីកចំរើន ។ ចាប់តាំងពីការចាប់ផ្តើមនៃឆ្នាំសិក្សា 2023 មក កម្រិតអនុវិទ្យាល័យទាំងមូលបាននឹងកំពុងទទួលសិស្ស ដោយផ្តល់ការអប់រំដោយផ្ទាល់។ ដោយសហការជាមួយ Lycée Français René Descartes សិស្សានុសិស្សចូលរួមក្នុងការផ្លាស់ប្ដូរតាមរយៈ ការធ្វើកម្មសិក្សាទៅកាន់ខេត្តសៀមរាប ឬរាជធានីភ្នំពេញ។ វាជាឱកាសសម្រាប់ពួកគេក្នុងការជួបជុំគ្ន សិក្សាជាមួយគ្នា និងទស្សនាវិទ្យាល័យនាពេលអនាគតរបស់ពួកគេ។

កម្មវិធីសម្រាប់ការអនុម័តសម្រាប់វដ្តទី 4 នៃ EFSR ត្រូវបានកំណត់ពេលសម្រាប់ការចាប់ផ្តើមនៃឆ្នាំសិក្សា 2023/2024 ក្នុងគោលបំណងនេះ យើងកំពុងបង្កើតការផ្តល់ជូនការអប់រំសម្រាប់មធ្យមសិក្សា។

-5e (បើប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជា ថ្នាក់ទី ៧) អាយុចាប់ពី១២ ទៅ ១៣ឆ្នាំ

-4e (បើប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជា ថ្នាក់ទី ៨) អាយុចាប់ពី១៣ ទៅ ១៤ឆ្នាំ

-3e (បើប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជា ថ្នាក់ទី ៩) អាយុចាប់ពី១៤ ទៅ ១៥ឆ្នាំ

វិទ្យាល័យ

ទំហំ និងចំនួនសិស្សនៅ EFSR រហូតមកដល់បច្ចុប្បន្ន គឺសាលាត្រូវបានផ្តល់ជូនការអប់រំតាមរយៈប្រព័ន្ធ CNED គ្រូបង្រៀននៃគ្រឹះស្ថានរបស់យើងធ្វើជាអ្នកដឹកនាំសម្រាប់សិស្សានុសិស្ស ដោយសហការ ជាមួយ Lycée Descartes នៅភ្នំពេញ ។ យើងលើកទឹកចិត្តសិស្សវិទ្យាល័យមកពីខេត្តសៀមរាប ឱ្យបន្តការ សិក្សាដោយស្នាក់នៅកន្លែងស្នាក់នៅសាលា Descartes ។

សញ្ញាប័ត្រ និងវិញ្ញាបនបត

EFSR រៀបចំសិស្សសាលាមធ្យមសិក្សាដើម្បីទទួលបាន Diplôme national du Brevet (DNB)(សញ្ញាប័ ត្រឌីប្លូម) ។ ការប្រឡងធ្វើឡើងជារៀងរាល់ឆ្នាំនៅ Lycée Descartes ក្នុងរាជធានីភ្នំពេញ។

សញ្ញាប័ត្រ និងវិញ្ញាបនបត

EFSR រៀបចំសិស្សសាលាមធ្យមសិក្សាដើម្បីទទួលបាន Diplôme national du Brevet (DNB)(សញ្ញាប័ ត្រឌីប្លូម) ។ ការប្រឡងធ្វើឡើងជារៀងរាល់ឆ្នាំនៅ Lycée Descartes ក្នុងរាជធានីភ្នំពេញ។ នៅពេលដែល ការអនុម័តនៃវដ្តទី 4 ត្រូវបានធ្វើឱ្យមានសុពលភាព សិស្សានុសិស្សរបស់យើងនឹងអាចប្រឡងជាប់សញ្ញាប តនៅសាលាបាន។

យើងរៀបចំសិស្សានុសិស្សថ្នាក់ទី២(បើប្រៀបធៀបប្រព័ន្ធអប់រំនៅកម្ពុជា ថ្នាក់ទី ១០) ដើម្បីត្រៀមទទួល បានសញ្ញាប័ត្របាក់ឌុប។