សាលាបារាំងខេត្តសៀមរាប​គឺជារចនាសម្ព័ន្ធ​សមាគម​មួយដែល​គ្រប់គ្រង​ដោយ​សមាគម​ឪពុក​ម្តាយ​សិស្ស (APE) ដែលជា​សមាគម​មិនស្វែងរក​ប្រាក់ចំណេញ​យោងតាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។

ឪពុកម្តាយសិស្ស​គឺជាសមាជិក​របស់ APE ដោយស្វ័យប្រវត្តិ។ សមាគម​ធ្វើការប្រជុំ​យ៉ាងហោច​ណាស់​មួយត្រីមាសម្តង។ សេចក្តីសម្រេច​សំខាន់ៗ​ និង​ការតែងតាំង​គណៈកម្មការប្រតិបត្តិ​សមាគម​ត្រូវ​ធ្វើឡើង​ដោយការបោះឆ្នោត​របស់សមាជិក។ សមាជិកនីមួយៗ​មានសន្លឹកឆ្នោតមួយសំឡេង​សម្រាប់កូនម្នាក់​ដែល​បាន​ចុះឈ្មោះចូលរៀន។

គណៈកម្មការប្រតិបត្តិ​របស់ APE មានសមាសភាពសមាជិកចំនួន 5 រូប​សម្រាប់​ឆ្នាំសិក្សា 2020-2022៖

  • ប្រធាន៖ Cyril FOURNIER
  • ប្រធាន៖ Stéphane BOURCIER
  • ហេរញ្ញិក៖ Arnaud MARTIN
  • លេខាធិការ៖ Sarah CANTERO
  • ជំនួយការលេខាធិការ៖ Tim BLONDEEL

គណៈកម្មការប្រតិបត្តិ​ជាអ្នកកំណត់​ពីរបៀប​គ្រប់គ្រង និង​ទិដ្ឋភាព​ប្រតិបត្តិការ​របស់​សាលា ដោយ​ពិគ្រោះយោបល់​ជាមួយ​ APE ទាំងមូល និងធ្វើការពិគ្រោះយោបល់​ជាទៀងទាត់​ជាមួយ​ក្រុមការងារ​បង្រៀន។ ការិយាល័យ​គឺជាតំណាងរបស់ APE និង​សាលារៀន​នៅក្នុង​គ្រប់​នីតិវិធី​រដ្ឋបាល និង​ទំនាក់​ទំនង។

APE ធ្វើសេចក្តីសម្រេច​ផ្នែកហិរញ្ញវត្ថុ​ដែលមានការពាក់ព័ន្ធ​ជាអាទិ៍៖

  • ការចំណាយលើការវិនិយោគ (ការងារសំណង់ បរិក្ខារ)
  • ការចំណាយ​ដែលទាក់ទងនឹង​ការដំណើរការ​សាលារៀន
  • ការចំណាយ​ទៅលើការបង្រៀន
  • ការជ្រើសរើសបុគ្គលិក និង​ប្រាក់កម្រៃ​បុគ្គលិក

សំណើ​ដែលធ្វើឡើងដោយ​នាយក​គរុកោសល្យ និង/ឬ​ក្រុមប្រឹក្សា​សាលារៀន (សូមមើល​ជំពូកស្តីពី​រចនាសម្ព័ន្ធ​គរុកោសល្យ) ត្រូវបានសិក្សា​ដោយ​ការិយាល័យរបស់ APE។

To Top