បណ្តាញ AEFE (AEFE) គ្រប់គ្រងសាលារៀន អនុវិទ្យាល័យ និងវិទ្យាល័យជិត 500 ដែលស្ថិតនៅក្រៅប្រទេសបារាំង ក្នុងប្រទេសចំនួន 137 ទូទាំងពិភពលោក។ គ្រឹះស្ថានអប់រំទាំងនោះផ្តល់ការបង្រៀនស្របទៅតាមលក្ខខណ្ឌតម្រូវនៃកម្មវិធីរបស់ប្រព័ន្ធអប់រំជាតិបារាំង។ គ្រឹះស្ថានអប់រំមានការទទួលស្គាល់ទាំងនោះមានគុណតម្លៃជាសកល គឺ ការអនុគ្រោះ មនុស្សនិយម ឱកាសស្មើភាពគ្នា ការបណ្តុះបញ្ញា និងការលើកកម្ពស់ការគិតបែបទិទៀន និងផ្តល់ការបង្រៀនដោយមិនមានការអាក់ខានចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។ ដោយសារគ្រឹះស្ថានអប់រំទាំងនោះស្ថិតនៅក្នុងបណ្តាញអន្តរជាតិដែលសកម្ម ទាក់ទាញ និងបើកចំហ គ្រឹះស្ថានទាំងនោះផ្តល់ការបណ្តុះបណ្តាលដែលទទួលបានការពេញចិត្តជាពិសេស។
គិតជាតួលេខ៖
- សិស្សជាង 350 000 នាក់ ក្នុងនោះ 60% ជាសិស្សបរទេស និង 40% ជាសិស្សបារាំង
- អនុវិទ្យាល័យ និងវិទ្យាល័យចំនួន 497 ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចំនួន 137
- សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រហែល 17 000 នាក់ជារៀងរាល់ឆ្នាំ
- គ្រូបង្រៀនភាសាបារាំងមានសញ្ញាបត្រជាង 6 500 នាក់ និងបុគ្គលិកក្នុងស្រុករាប់ពាន់នាក់
EFSR ត្រូវបានទទួលស្គាល់ និងបានសហការជាដៃគូជាមួយបណ្តាញ AEFE តាំងពីឆ្នាំ2008។ កត្តានេះគឺជាការធានាថា សាលារៀនបំពេញតាមលក្ខខណ្ឌតម្រូវនៃកម្មវិធីរបស់ប្រព័ន្ធអប់រំជាតិបារាំង។