EFSR គឺជាគ្រឹះស្ថានអប់រំតូចមួយដែលបច្ចុប្បន្នមាន 5 ថ្នាក់ រួមបញ្ចូលទាំងថ្នាក់ច្រើនកម្រិតសម្រាប់ថ្នាក់មឋមសិក្សា និង CNED សម្រាប់អនុវិទ្យាល័យ/វិទ្យាល័យ។ ចំនួនសិស្សមានការកើនឡើងជានិច្ច ពោលគឺកើនដល់ 93 នាក់នៅឆ្នាំ2018។ សាលារៀនជួលនាយក 1 រូប និងគ្រូបង្រៀន 5 រូបមកពីប្រព័ន្ធអប់រំជាតិ ជំនួយការមួយចំនួនសម្រាប់ថ្នាក់មត្តេយ្យសិក្សា គ្រូបង្រៀនពិសេសសម្រាប់ថ្នាក់ CNED គ្រូបង្រៀនភាសា និងបុគ្គលិករដ្ឋបាល អនាម័យ និងសន្តិសុខ សរុប 20 នាក់។
ការគោរពគ្នា ភាពស្មោះត្រង់ និងស្មារតីការងារជាក្រុមគឺជាធាតុសំខាន់បំផុតនៃសកម្មភាពរបស់យើងខ្ញុំ។
សាលាបារាំងខេត្តសៀមរាបជ្រើសរើសបុគ្គលិកបង្រៀនក្នុងភូមិសិក្សាផ្សេងគ្នាយោងតាមកិច្ចសន្យាក្នុងស្រុក គ្រូបង្រៀនពិសេសដើម្បីបំប៉នសិស្ស CNED និងគ្រូបង្រៀនភាសា (អង់គ្លេស ខ្មែរ និងអេស្ប៉ាញ)។ សាលាក៏រើសជំនួយការ អនុរក្ស ឧបការីសាលា (AVS)។ល។ និងសហការីសម្រាប់សេវារដ្ឋបាលរបស់សាលាផងដែរ។ សូមមេត្តាកុំរារែកក្នុងការទាក់ទងមកថ្នាក់គ្រប់គ្រងសាលារៀន។
មុខតំណែងនានាត្រូវបានផ្សព្វផ្សាយនៅពេលដែលត្រូវការ យើងសូមណែនាំលោកអ្នកឲ្យចូលមើលផ្នែកនេះជាទៀងទាត់។
ពាក្យសុំបម្រើការងារត្រូវផ្ញើទៅលោកស្រី Aline CLEMENT តាមអ៊ីមែល៖ dir@ecolefr-siemreap.org