សាលាបារាំងខេត្តសៀមរាប (EFSR ជាភាសាបារាំង) បានបើកដំណើរការនៅខែកញ្ញា ឆ្នាំ2003។ សាលានេះត្រូវបានគ្រប់គ្រងដោយសមាគមឪពុកម្តាយសិស្សចាប់តាំងពី ឆ្នាំ2008 និងបើកទទួលសិស្សចាប់ពីថ្នាក់ដំបូងដល់ថ្នាក់វិទ្យាល័យ។
សាលាបារាំងខេត្តសៀមរាបត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំជាតិបារាំង និងជាដៃគូរបស់ទីភ្នាក់ងារដើម្បីការបង្រៀនភាសាបារាំងនៅបរទេស (AEFE)។ សាលាបារាំងខេត្តសៀមរាបជួលគ្រូបង្រៀនមានសញ្ញាបត្របង្រៀនភាសាបារាំងដែលត្រូវបានពិនិត្យតាមដានជាទៀងទាត់។
EFSR មានគោលដៅធំប្រកបដោយមហិច្ឆតាសម្រេចឲ្យបានឧត្តមភាព និងភាពជោគជ័យរបស់សិស្សទាំងអស់ដោយផ្តល់នូវ៖
- ការអប់រំប្រកបដោយគុណភាពតាមស្តង់ដារបារាំងដោយផ្ទាល់សម្រាប់ថ្នាក់បឋមសិក្សា និងតាមរយៈ CNED ដែលជាការសិក្សាតាមអ៊ីមែលដែលផ្តល់ដោយគ្រូបង្រៀនពិសេសសម្រាប់ថ្នាក់មធ្យមសិក្សា។
- ការអប់រំប្រកបដោយការយកចិត្តទុកដាក់ចាប់ពីថ្នាក់មត្តេយ្យសិក្សា
- គរុកោសល្យសកម្ម ជំរុញចិត្ត និងតម្រូវតាមសិស្សម្នាក់ៗ
- គម្រោងរបស់សាលាដែលជំរុញពហុភាសានិយម និងអន្តរវប្បធម៌
- ការតម្រង់ទិសសកម្មដែលអនុញ្ញាតឲ្យសិស្សរបស់យើងបានចូលរៀននៅសាលាល្អបំផុតនៅប្រទេសបារាំង អឺរ៉ុប និងនៅប្រទេសផ្សេងទៀត
សាលាបារាំងខេត្តសៀមរាប (EFSR) បានបើកទ្វារដំណើរការនៅថ្ងៃទី02 ខែកញ្ញា ឆ្នាំ2003។ សាលារៀននេះត្រូវបានបង្កើតឡើងតាមរយៈគំនិតផ្តួចផ្តើមឯកជនដែលមានគោលដៅផ្តល់ការអប់រំប្រកបដោយគុណភាព ដោយអនុលោមទៅតាមបទបញ្ជាផ្លូវការរបស់ក្រសួងអប់រំជាតិបារាំង។
ចាប់តាំងពីខែកញ្ញា ឆ្នាំ2008 សាលារៀននេះត្រូវបានដំណើរការដោយសមាគមឪពុកម្តាយសិស្ស (ជាភាសាបារាំង APE) (សូមមើលរចនាសម្ព័ន្ធរដ្ឋបាល)។
APE ធ្វើការងារយ៉ាងជិតស្និទ្ធជាមួយស្ថានទូតបារាំង និងសាលា Lycée Descartes នៅរាជធានីភ្នំពេញ។
សាលារៀននេះត្រូវបានឯកភាពទទួលស្គាល់ដោយក្រសួងអប់រំជាតិបារាំង ចាប់តាំងពីខែមិថុនា ឆ្នាំ2011 ចាប់ពីថ្នាក់ PS (មត្តេយ្យកុមារតូច) ដល់ថ្នាក់ CM2 (ថ្នាក់ទី 5 ធៀបនឹងប្រព័ន្ធអប់រំកម្ពុជា)។