EFSR រីករាយទទួលយកការរួមចំណែកក្នុងប្រភេទផ្សេងៗ។
ការឧបត្ថម្ភដល់គម្រោង និងព្រឹត្តិការណ៍ផ្សេងៗ
សាលាបារាំងខេត្តសៀមរាបមានសេចក្តីរីករាយដែលបានឃើញឪពុកម្តាយសិស្សចូលរួមនៅក្នុងគម្រោងសាលារបស់យើងខ្ញុំ។ អាស្រ័យទៅតាមចំណង់ចំណូលចិត្ត ទេពកោសល្យ និងការទំនេររបស់លោកអ្នក យើងខ្ញុំត្រៀមខ្លួនក្នុងការបង្កើតសកម្មភាពនានាដោយមានការព្រមព្រៀងជាមួយក្រុមការងារបង្រៀន និងកម្មវិធី។ សំណើសកម្មភាព៖ ការសម្តែងផ្សេងៗ (ថ្លុក អាយ៉ង ការនិទានរឿង សៀករហ័សកម្ម តន្រ្តី កីឡា។ល។)
អំណោយសម្ភារ
- អំណោយសម្ភារ (សៀវភៅ ល្បែងអប់រំ បរិក្ខារកីឡា កុំព្យូទ័រ និងបរិក្ខារសោតទស្សន៍)
អំណោយហិរញ្ញវត្ថុ
- អំណោយហិរញ្ញវត្ថុ ទំនាក់ទំនង
- ការឧបត្ថម្ភគ្រប់ប្រភេទជាទូទៅ
យើងខ្ញុំសូមថ្លែងអំណរគុណដល់ Lisa Ros និង Bun Yalin មកពី Asma Architects ដែលបានជួយយើងខ្ញុំទៅលើការសាងសង់សាលារៀន ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ឆ្នាំសិក្សា 2008-2009 និង 2011-2012 សមាគមបារាំងជួយគ្នានៅកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍សម្រាប់យើងខ្ញុំ Laurent និង Ning Holdener មកពី Terre du Cambodge and Frangipani; Arnaud និង Sue Curtad មកពី Blue Pumpkin; Stéphane Bourcier មកពី Senteurs d’Angkor; Anthony និង Fiona Jaensch មកពី Sojourn; Alexander មកពី Café Central; Serge Billot មកពី Champey; អ្នកស្រី Laetitia Jacquet; លោក Holler និងលោក និងអ្នកស្រី Franiatte សម្រាប់អំណោយសប្បុរស ព្រមទាំងឪពុកម្តាយជាច្រើននាក់ដែលស្ម័គ្រចិត្តរៀបចំ និងអភិវឌ្ឍសាលា។