សេវាគ្រួសារនៃគ្រឹះស្ថានរបស់យើងខ្ញុំព្យាយាមជារៀងរាល់ឆ្នាំក្នុងការស្នើឡើងនូវកម្មវិធីមានសកម្មភាពសម្បូរបែប និងចម្រុះដើម្បីឲ្យកូនរបស់លោកអ្នកអាចមានការបើកចំហទៅកាន់មុខវិជ្ជាថ្មី អភិវឌ្ឍគំនិតច្នៃប្រឌិត និងស្វែងរកទេពកោសល្យថ្មីៗ។
មុខវិជ្ជាដែលស្នើឡើងមានច្រើន និងអាចប្រែប្រួលពីត្រីមាសមួយទៅត្រីមាសមួយទៀត និងរួមមាន៖
- បាល់ទាត់
- បាល់ឱប
- ល្ខោន
- សិល្បៈ
- ។ល។
ប្រសិនបើលោកអ្នកគឺជាអ្នកចាត់ចែង ឬគ្រូបង្វឹក
សាលាជ្រើសរើសគ្រូបង្វឹកជាទៀងទាត់ដែលចង់ចែករំលែកចំណេះដឹង/ទេពកោសល្យរបស់ខ្លួនជាមួយកុមាររបស់សាលា។ យើងខ្ញុំចង់បានគ្រូបង្វឹកជានិវាសនជននៅខេត្តសៀមរាប ដែលមានបទពិសោធន៍ផ្នែករៀបចំសកម្មភាព និងដែលចង់មានសកម្មភាពបន្ថែម។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមផ្ញើមកយើងខ្ញុំនូវ៖ ប្រវត្តិរូបសង្ខេប លិខិតចំណាប់អារម្មណ៍ និងកម្មវិធីច្បាស់លាស់នៃសកម្មភាពដែលស្នើឡើងដើម្បីបង្កើនការទំនាក់ទំនងជាមួយគ្រួសារឲ្យបានកាន់តែប្រសើរឡើង។
កម្មវិធី និងការប្រាស្រ័យទាក់ទងត្រូវបានគ្រប់គ្រងដោយសាលា។ តម្លៃត្រូវបានស្នើឡើងដោយគ្រូបង្វឹក និងបង់ទាំងស្រុងជូនគ្រូបង្វឹកនៅចុងត្រីមាស។