កម្រិតសិក្សាធម្មតាទាំង 5 ថ្នាក់ត្រូវបានផ្តល់ជូន៖
- ថ្នាក់ CP (ថ្នាក់ទី 1 ធៀបនឹងប្រព័ន្ធអប់រំកម្ពុជា) ពីអាយុ 6 ឆ្នាំដល់ 7 ឆ្នាំ
- ថ្នាក់ CE1 (ថ្នាក់ទី 2 ធៀបនឹងប្រព័ន្ធអប់រំកម្ពុជា) ពីអាយុ 7 ឆ្នាំដល់ 8 ឆ្នាំ
- ថ្នាក់ CE2 (ថ្នាក់ទី 3 ធៀបនឹងប្រព័ន្ធអប់រំកម្ពុជា) ពីអាយុ 8 ឆ្នាំដល់ 9 ឆ្នាំ
(ថ្នាក់ CP, CE1 និង CE2 គឺជាផ្នែកមួយនៃភូមិសិក្សាគ្រឹះ)
- ថ្នាក់ CM1 (ថ្នាក់ទី 4 ធៀបនឹងប្រព័ន្ធអប់រំកម្ពុជា) ពីអាយុ 9 ឆ្នាំដល់ 10 ឆ្នាំ
- ថ្នាក់ CM2 (ថ្នាក់ទី 5 ធៀបនឹងប្រព័ន្ធអប់រំកម្ពុជា) ពីអាយុ 10 ឆ្នាំដល់ 11 ឆ្នាំ
(ការបង្រៀនរយៈពេល 2 ឆ្នាំនេះ គឺជាផ្នែកមួយនៃភូមិសិក្សាពង្រឹងជាមួយនឹងកម្រិតដំបូងនៃថ្នាក់អនុវិទ្យាល័យ ថ្នាក់ទី 6)
ក្នុងអំឡុងពេល 5 ឆ្នាំនៅសាលាបឋមសិក្សា កុមារអភិវឌ្ឍចំណេះដឹងរបស់ខ្លួនផ្នែកភាសាបារាំង គណិតវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងវិទ្យាសាស្រ្តព្រមទាំងជំនាញផ្នែកសិល្បៈ និងកីឡា។ ការបង្រៀនត្រូវបានភ្ជាប់ទៅនឹងភាពប្រទាក់គ្នានៃការរៀនសូត្រ។ កុមារទទួលបានមូលដ្ឋានដែលចាំបាច់សម្រាប់ការចូលទៅរៀននៅអនុវិទ្យាល័យ។ កុមារអភិវឌ្ឍស្វ័យភាព និងឥរិយាបថដែលអនុញ្ញាតឲ្យកុមារនិយាយចេញ និងអភិវឌ្ឍខ្លួនជាបុគ្គល និងជាពលរដ្ឋ។