ក្នុងពិភពលោកសម័យទំនើបនេះ ភាសាអង់គ្លេសមិនគួរត្រូវបានបង្រៀនជាភាសាទីពីរទេ ប៉ុន្តែជាឧបករណ៍មិនអាចខ្វះបានសម្រាប់មនុស្សគ្រប់គ្នា ដែលចង់ធ្វើការប្រាស័យទាក់ទងនៅក្នុងបរិយាកាសទូលំទូលាយ និងចម្រុះ។ ក្នុងគោលដៅនេះ ចាប់ពីថ្នាក់ដំបូងនៃសាលាមត្តេយ្យសិក្សា កុមារនឹងទទួលបានការបង្រៀនជាភាសាអង់គ្លេសជាច្រើនម៉ោង។ ក្នុងរយៈពេលសិក្សាទាំងមូល កុមារនឹងរៀបចំការរៀនសូត្ររបស់ខ្លួនដើម្បីអភិវឌ្ឍជំនាញដែលនឹងអនុញ្ញាតឲ្យកុមារធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់មាត់ និងដោយសំណេរ។
ការបញ្ចូលភាសាខ្មែរក៏ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីផងដែរ៖ សាមសិបនាទីនៅសាលាមត្តេយ្យសិក្សា និងមួយម៉ោងក្នុងមួយសប្តាហ៍នៅសាលាមឋមសិក្សា។ ការបង្រៀននេះត្រូវបានផ្តល់ដោយគ្រូបង្រៀនកម្ពុជា។
ភាសាអង់គ្លេសត្រូវបានបង្រៀនចំនួនពីរម៉ោងក្នុងមួយសប្តាហ៍នៅសាលាមត្តេយ្យសិក្សា និងពីរម៉ោងកន្លះនៅសាលាបឋមសិក្សា។
ដើម្បីពង្រឹងជំនាញភាសាអង់គ្លេសបន្ថែមទៀត CLIL (ការបង្រៀនដែលបញ្ចូលមុខវិជ្ជាទៅក្នុងភាសាបរទេស) ត្រូវបានបង្កើតឡើងតាំងពីខែកញ្ញា ឆ្នាំ2015។ វិទ្យាសាស្រ្ត ឬប្រវត្តិវិទ្យាត្រូវបានបង្រៀនជាភាសាអង់គ្លេសដោយគ្រូបង្រៀនអង់គ្លេស។ ចាប់ពីថ្នាក់ CM1 ថ្នាក់ភាសាអង់គ្លេសដែលត្រូវបានពង្រឹងត្រូវបានផ្តល់ជូនជាមួយ CLIL បន្ថែមទៀត។
លើសពីនេះទៀត ការរៀនភាសាអង់គ្លេសក៏ត្រូវបានពង្រីកក្នុងអំឡុងពេលសកម្មភាពក្រៅកម្មវិធីមួយចំនួនដែលដឹកនាំដោយគ្រូបង្ហាត់ដែលនិយាយភាសាអង់គ្លេស។
វិញ្ញាបនបត្រ
តាំងពីឆ្នាំ2018 EFSR ផ្តល់លទ្ធភាពដើម្បីបញ្ជាក់កម្រិតដែលទទួលបានជាភាសាអង់គ្លេស និងបារាំង។
• Cambridge
វិញ្ញាបនបត្រកម្រិតជាភាសាអង់គ្លេសអាចត្រូវបានវាយតម្លៃនៅមជ្ឈមណ្ឌលអូស្រ្តាលីដើម្បីការអប់រំខេត្តសៀមរាប (ACE)។
• DELF PRIME
សាលាអាលីយ៉ង់ហ្រ្វង់សែសខេត្តសៀមរាបក៏ចេញវិញ្ញាបនបត្រកម្រិតសិស្សផ្នែកភាសាបារាំងដែរ។ នេះគឺជាកម្រិត A2 នៃ DELF Prime ដែលត្រូវសម្រេចឲ្យបាននៅពេលបញ្ចប់ថ្នាក់ CM2។