ការបង្រៀននៅ EFSR គឺស្របទៅតាមកម្មវិធីដែលកំណត់ដោយក្រសួងអប់រំជាតិបារាំង។ ភាសាគោលគឺភាសាបារាំង។ ព័ត៌មានលម្អិតអំពីកម្មវិធីអាចចូលមើលនៅលើវេបសាយរបស់ក្រសួងអប់រំជាតិ។
សាលារបស់យើងខ្ញុំគឺជាសាលាបារាំង ដែលបើកចំហទទួលសិស្សអន្តរជាតិ និងផ្តោតទៅលើ៖
- ការរៀនភាសាបរទេសចំនួន 2 ភាសាតាំងពីតូច៖ អង់គ្លេស និងខ្មែរ ការបង្រៀនភាសាអង់គ្លេសតាមរយៈ CLIL (ការបង្រៀនមុខវិជ្ជាដែលត្រូវបានបញ្ចូលទៅក្នុងភាសាបរទេស) ដែលអនុញ្ញាតឲ្យបង្រៀនជាភាសាអង់គ្លេសលើមុខវិជ្ជាវិទ្យាសាស្រ្តចាប់ពីថ្នាក់ CP (ថ្នាក់ទី1 ធៀបនឹងប្រព័ន្ធអប់រំកម្ពុជា) និងប្រវត្តិសាស្រ្តចាប់ពីថ្នាក់ CM។
- ការទទួលសិស្សមិនចេះភាសាបារាំងនៅថ្នាក់មត្តេយ្យសិក្សាដោយមានការពង្រឹងភាសាបារាំង (ភាសាបារាំងជាភាសាបរទេស ដែលជាភាសានៃការបង្រៀន)
- ការស្វែងយល់អំពីវប្បធម៌ក្នុងស្រុក ការបើកចំហទៅកាន់ពិភពលោក និងបរិយាកាសជុំវិញ
- ការអប់រំសម្រាប់ស្វ័យភាព ពលរដ្ឋភាព ការគោរពគ្នា និងបរិស្ថាន
- កិច្ចសហការជាមួយសាលាបារាំង Lycée René Descartes នៅរាជធានីភ្នំពេញ
- វិញ្ញាបនបត្រដែលស្នើឡើង៖ សញ្ញាបត្រជាតិមធ្យមសិក្សាបឋមភូមិ ការធ្វើតេស្តភាសាអង់គ្លេស Cambridge (René Descartes)
- ការផ្តល់ជូននូវសកម្មភាពពេលចេញពីរៀនជាច្រើនប្រភេទ ដូចជា៖ យូហ្កា បាល់ទាត់ វាយកូនបាល់ អៃគីដូ អុក ហែលទឹក។ល។
នៅប្រទេសបារាំង រយៈពេលស្របច្បាប់នៃសប្តាហ៍សិក្សាសម្រាប់សិស្សនៅថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាគឺ 24 ម៉ោង។ នៅ EFSR សប្តាហ៍សិក្សាមានរយៈពេល 26 ម៉ោងដើម្បីដាក់បញ្ចូលការបង្រៀនភាសាបរទេសចំនួន 2 ម៉ោងបន្ថែម។ សិស្សដែលមានការពិបាកក្នុងការរៀនសូត្រអាចទទួលបានម៉ោងបន្ថែមអតិបរមារហូតដល់ 2 ម៉ោងដើម្បីជួយគាត់ជាពិសេស។