សាលាបារាំងខេត្តសៀមរាប​ទទួលសិស្ស​ពីគ្រប់មជ្ឈដ្ឋាន ដោយអាស្រ័យ​ទៅតាម​កន្លែងទំនេរ និង​លក្ខខណ្ឌ​មួយចំនួន។

ប្រាកដណាស់ សាលាបារាំង​នៅបរទេស​មានបំណង​ពង្រីក​សេវាសាធារណៈ​ផ្នែក​អប់រំ​នៅខាងក្រៅ​ដែនដី​បារាំង​ទៅដល់សិស្ស​សញ្ជាតិបារាំង។ សាលាទាំងនោះ​ក៏​ទទួលសិស្ស​មកពី​ប្រទេស​​ម្ចាស់ផ្ទះ និង​សិស្សមាន​សញ្ជាតិ​ផ្សេងទៀត​ ដែល​ចង់​ទទួលបានការអប់រំ​បារាំង​ផងដែរ។ ក្នុង​ករណី​ខ្លះ ការធ្វើ​តេស្ត​ភាសា​អាចត្រូវបានរៀបចំឡើង​ដើម្បីវាយតម្លៃ​កម្រិតរបស់សិស្ស។

សិស្ស​ដែល​មាន​តម្រូវការ​​ពិសេស​ក៏ត្រូវបានទទួលឲ្យចូលរៀននៅ EFSR ផងដែរ​ ដោយ​យោង​ទៅ​តាម​កិច្ចព្រមព្រៀង​ដែលត្រូវបានពិភាក្សា​ជាមុន​ជាមួយ​ថ្នាក់គ្រប់គ្រង និង​ក្រុមការងារបង្រៀន។

ការបង្រៀន​ត្រៀម​សិស្ស​សម្រាប់​ការប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិបារាំង និង​សម្រាប់​ថ្នាក់ឧត្តមសិក្សា​បារាំង​ ព្រមទាំង​ថ្នាក់​ឧត្តមសិក្សា​អន្តរជាតិ។

សំណើសុំ​ចុះឈ្មោះចូលរៀន ដោយអាស្រ័យ​ទៅតាម​សាវតារ​របស់កុមារ អាចត្រូវបាន​កំណត់ទៅ​តាម​​អាទិភាព ឬ​អាស្រ័យទៅតាម​ការសម្ភាស និង​ការវាយតម្លៃ។ សំណើសុំ​ចុះឈ្មោះបណ្តោះ​អាសន្ន​​អាចដាក់បានគ្រប់ពេលវេលា​ក្នុង​ឆ្នាំសិក្សា​តាមរយៈ​ទម្រង់បែបបទ (ទម្រង់បែបបទចុះឈ្មោះ)។ ការចុះឈ្មោះ​បើកទទួល​នៅខែមីនា ជារៀងរាល់ឆ្នាំ។

ការចុះឈ្មោះ

ការចុះឈ្មោះ​ធ្វើឡើងដោយការដាក់ទម្រង់បែបបទ​សុំចុះឈ្មោះ​ដែល​បំពេញ​​រួចរាល់ រួមជាមួយនឹង​ឯកសារអម​ដែលត្រូវបានតម្រូវ​ទាំងអស់។ បន្ទាប់មក សំណើសុំ​ចុះឈ្មោះ​ត្រូវបាន​ពិនិត្យឡើងវិញ​ដោយ​រដ្ឋបាល​សាលា ហើយ​សេចក្តីសម្រេច​របស់នាយកសាលា​នឹងត្រូវបានផ្ញើទៅលោក​អ្នក។

ការបង្ហាញ​បណ្ណធានារ៉ាប់រងមានសុពលភាព​សម្រាប់រយៈពេល​នៃឆ្នាំ​សិក្សា​គឺការចាំបាច់។
EFSR នឹងទិញ​ធានារ៉ាប់រង​នៅសាលា​សម្រាប់​គ្រួសារ​ទាំងឡាយណា​ដែល​មិនអាច​ផ្តល់​បណ្ណ​ធានា​រ៉ាប់រង​សម្រាប់កូនរបស់ពួកគាត់បាន។ ការធានារ៉ាប់រងរបស់សាលា​ធានារ៉ាប់រងទៅលើ​របួសរាង​កាយ ឬ​ការខូចខាត​សម្ភារ ដែល​កុមារជាអ្នកទទួលខុសត្រូវ (ការខូចខាត​ដែលត្រូវបានបង្កឡើង) ក្នុងអំឡុងពេលអនុវត្ត​សកម្មភាព​នានា​នៅសាលា និង​ក្រៅសាលា។ វិញ្ញាបនបត្រ​ផ្ទាល់ខ្លួន​ និង​​ព័ត៌មាន​លម្អិត​អំពី​ប័ណ្ណធានារ៉ាប់រង​អាចត្រូវ​បាន​ផ្តល់ជូន​​តាមការស្នើសុំ។

តំណភ្ជាប់៖

To Top