ការផ្តល់ការអប់រំ

សាលាមត្តេយ្យសិក្សា
គោលដៅចម្បងរបស់សាលាមត្តេយ្យសិក្សា គឺដើម្បីអនុញ្ញាតឲ្យកុមារម្នាក់ៗទទួលបានបទពិសោធន៍នៅសាលាដំបូងប្រកបដោយភាពជោគជ័យ។ សាលាមត្តេយ្យសិក្សាបារាំងគឺជាសាលាមត្តេយ្យសិក្សាមួយក្នុងចំណោមសាលាមត្តេយ្យសិក្សាជាច្រើននៅក្នុងពិភពលោកដែលផ្តល់កម្មវិធីសិក្សាដែលបង្កើតឡើងដោយក្រសួងអប់រំ ដែលជាកាតព្វកិច្ច។

សាលាមឋមសិក្សា
ក្នុងអំឡុងពេល 5 ឆ្នាំនៅសាលាបឋមសិក្សា កុមារអភិវឌ្ឍចំណេះដឹងរបស់ខ្លួនផ្នែកភាសាបារាំង គណិតវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងវិទ្យាសាស្រ្តព្រមទាំងជំនាញផ្នែកសិល្បៈ និងកីឡា។ ការបង្រៀនត្រូវបានភ្ជាប់ទៅនឹងភាពប្រទាក់គ្នានៃការរៀនសូត្រ។

សម្រាប់អនុវិទ្យាល័យ
សិស្សអនុវិទ្យាល័យដែលចុះឈ្មោះចូលរៀននៅ CNED ត្រូវបានស្វាគមន៍នៅសាលា និងជួយដោយគ្រូបង្រៀនពិសេស។ ក្រៅពីការគាំទ្រនៅសាលាប្រកបដោគុណភាព សិស្សនឹងអាចចូលរួមនៅក្នុងសកម្មភាពរបស់សាលា (ថ្នាក់ភាសាអង់គ្លេស កីឡា សកម្មភាពសិល្បៈ គម្រោងផ្សេងៗ) ការចូលបណ្ណាល័យ និងការប្រើប្រាស់បរិក្ខារកុំព្យូទ័រ។

ការបង្រៀនភាសាបរទេស
ចាប់ពីថ្នាក់ដំបូងនៃសាលាមត្តេយ្យសិក្សា កុមារនឹងទទួលបានការបង្រៀនជាភាសាអង់គ្លេសជាច្រើនម៉ោង។ ក្នុងរយៈពេលសិក្សាទាំងមូល កុមារនឹងរៀបចំការរៀនសូត្ររបស់ខ្លួនដើម្បីអភិវឌ្ឍជំនាញដែលនឹងអនុញ្ញាតឲ្យកុមារធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់មាត់ និងដោយសំណេរ។